នឹកឃើញពិតជាមិនសប្បាយចិត្តនោះទេ…
នេះជាអារម្មណ៍ពេលដែលអ្នកធ្លាប់ឆ្លង Virus
នៅលើកុំព្យូរទ័រ។ ពេលបាត់ឯកសារអស់មានអារម្មណ៍ដូចគេចង់ច្របាច់កយើងសម្លាប់ចឹង។
វាអាចដូចជាមានការប្លន់យកឯកសារសំខាន់តាមអនឡាញ់ចឹងដែរ។
បន្ទាប់ពីបាត់ឯកសារប្រធានរបស់អ្នកនឹងស្តីឲអ្នក
ហើយអ្នកក៏ស្តីឲកុំព្យូរទ័រវិញដែរ។ XD
ខន្តីញោម!!
ខន្តីញោម!! កុំវាយកុំព្យួរទ័រអី បញ្ហានេះគឺមកពីការធ្វេសប្រហែសទេ
ប៉ុន្តែសូមអធ្យាស្រ័យឲគ្នាផង ជាមេរៀននឹងបទពិសោធន៍របស់មនុស្សម្នាក់ៗ
Worm (ដង្កូវ)
មេរោគជំពូកនេះគឺវាចូលទៅភ្ជាប់ខ្លួនជាមួយនឹងកម្មវិធីផ្សេងៗដូចជា កម្មវិធីទាំងឡាយដែលមាននៅក្នុងទីតាំង C:\Program Files\; C:\Windows; C:\Windows\system32 និងទីតាំងផ្សេងទៀតជាដើមដែលជាប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រ។ពួកមេរោគប្រភេទនេះបានចូលទៅស៊ីឯកសារក្នុងកុំព្យូទ័រហើយវាធ្វើអោយកុំព្យូទ័រមានបញ្ហាគាំងដោយសារខូចឯកសារប្រព័ន្ធដំណើរការ (OS)។ម៉្យាងវិញទៀតវាបានជ្រៀតចូលទៅគ្រប់កន្លែងនិងបំបែកខ្លួនវាអោយច្រើននិងពិបាកក្នុងការលុប។
Trojans Horse or Trojans
ជាមេរោគប្រភេទសំងំលាក់ខ្លួនពួនស៊ីឯកសារនិងលួចចម្លងឯកសារទៅអោយម្ចាស់ដែលប្រើវា។មេរោគប្រភេទនេះត្រូវបានប្រើប្រាស់ដោយ Hacker មួយចំនួនដែលទាញយកឯកសារសំងាត់ទៅអោយម្ចាស់វាដូចជាគណនេយ្យសំងាត់ លេខសំងាត់ និង Cookies របស់ Browsers.
វាគឺជាមេរោគមួយប្រភេទដែលស្ថិតក្នុងលំដាប់សាហាវព្រោះវាបានចូលមកកុំព្យូទ័រយើងដោយស្ងាត់ៗមិនអោយយើងដឹងខ្លួនឡើយ ព្រមទាំងកម្មវិធីចាប់មេរោគយើងមិនអាចស្គាល់វាទៀតផង។មេរោគប្រភេទនេះកើតឡើងក្នុងគោលបំណងក្នុងការវាយប្រហារតាមរយៈអ៊ិនធើណែតកុំព្យូទ៏ររបស់អ្នក។ ក្រោយពេលឆ្លងចូលនូវមេរោគប្រភេទនេះកុំព្យូទ័រអ្នកត្រូវបានគេដាក់ឈ្មោះថា-ZombiePC (កូនខ្មោច)ហើយអ្នកដែលបង្កើតវាអាចបញ្ជាកុំព្យូទ័រពីចម្ងាយហើយបញ្ជាបានម្តងរាប់លានពាសពេញពិភពលោក។
វាជាប្រភេទមេរោគមួយប្រភេទដែលភ្ជាប់មកជាមួយកម្មវិធីដែលយើងទាញយកមក ឬក៏ចូលទៅបើកគេហទំព័រណាមួយដែលមានបញ្ហាមិនប្រក្រតី។មេរោគប្រភេទនេះជាមេរោគស៊ើបការសំងាត់ពីកុំព្យូទ័រយើងដែលមានលក្ខណៈស្រដៀងទៅនឹង Trojan ដែរ។
មេរោគនេះប្រើសំរាប់កត់ត្រារាល់ការវាយពាក្យឬលេខសំងាត់នៅលើKeyboard ពេលដែលយើងវាយទៅវាកត់ទុកហើយផ្ញើអោយម្ចាស់វាតាមរយៈEmail ដែលគេបានចងវាទុក។ គេប្រើវាសំរាប់ Hack យកគណនេយ្យផ្សេងៗឬតាមដានអ្នកណាម្នាក់។
អត្ថបទដកស្រង់ពី៖ KhmerDCM
Sign up here with your email
មានបញ្ហាទាក់ទង សូមបញ្ចេញមតិខាងក្រោម សន្ទនាសន្ទនា រូបស្ទីគ័ររូបស្ទីគ័រ