បង្កើនល្បឿនWindows 7
មិនថាប្រព័ន្ធប្រតិបត្តិការ Windows កំណែណាទេពេលដែលអ្នកប្រើវាបានប្រមាណ
២ ឬ៣ខែអ្នកនឹងសង្កេតឃើញថាវាចាប់ផ្ដើមដំណើរការយឺតជាងពីការដំឡើងកាលពីដំបូងជាមិនខាន
។មានកម្មវិធីផ្សេងៗជាច្រើនដែលអាចធ្វើឲ្យវីនដូប្រសើរឡើងប៉ុន្តែវាមិនមានសុវត្ថិភាពទេក្នុងការដំណើរការកម្មវិធីដែលអ្នកមិនស្គាល់អ្នកបង្កើត
ឬអភិវឌ្ឍន៍ ។ក្នុងអត្ថបទនេះទស្សនាវដ្ដីយើងខ្ញុំនឹងបង្ហាញអំពីការបង្កើនល្បឿនរបស់វីនដូ
៧និងរបៀបធ្វើឲ្យវីនដូដំណើរការដោយប្រសើរព្រមទាំងមានសុវត្ថិភាព
។គន្លឹះនីមួយៗមិនទាក់ទងនឹងការ Hack ប្រព័ន្ធដំណើរការឡើយដូច្នេះអ្នកអាចអនុវត្តបានដោយពុំព្រួយបារម្ភថាវានឹងមានការ
ប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
១. យកចេញកម្មវិធី ឬលក្ខណៈពិសេសៗរបស់ Windows ដែលអ្នកមិនបានប្រើ
នៅពេលអ្នកទិញកុំព្យូទ័រឬកុំព្យូទ័រយួរដៃជាទូទៅវាតែងមានមកជាមួយកម្មវិធីដែលបានដំឡើងហើយរួចជាស្រេចជាច្រើនដូចជា Demo-Ware, Trial-Ware (ជាកម្មវិធីដែលគេឲ្យអ្នកសាកល្បងប្រើមុននឹងទិញ), Anti-Virusជាដើម ។ ប្រសិនបើអ្នកចូលចិត្តសាកល្បងជាមួយនឹងកម្មវិធីថ្មីៗអ្នកប្រហែលជាអាចទាញយកកម្មវិធីទាំងនោះពីអ៊ីនធឺណិតមកដំឡើងចូលកុំព្យូទ័រអ្នកមិនខាន ។ការដំឡើងកម្មវិធីយ៉ាងច្រើននៅលើកុំព្យូទ័រវានឹងធ្វើឲ្យអ្នកប្រើប្រាស់ប្រភពធនធានរបស់ប្រព័ន្ធកុំព្យូទ័រខ្ជះខ្ជាយចោលឥតប្រយោជន៍នេះជាមូលហេតុដែលធ្វើឲ្យកុំព្យូទ័រចាប់ផ្ដើមដំណើរការយឺត ។ចូរយកកម្មវិធីទាំងឡាយដែលអ្នកមិនត្រូវការប្រើប្រាស់ចេញ (Uninstall) ដោយអ្នកត្រូវចូលទៅកាន់ Control Panel => Programs => Uninstall (សូមជ្រើសកម្មវិធីដែលអ្នកចង់យកចេញ) ។ អ្នកក៏អាចចូលទៅកាន់ Control Panel => Programs => Turn Windows Features On ឬOff ដើម្បីបិទ ឬបើកលក្ខណៈពិសេសរបស់វីនដូ ដោយអ្នកអាចដោះធីកចេញពី Windows Features ដែលមិនត្រូវការប្រើប្រាស់ ។
២- ចូរមើលឡើងវិញនូវកម្មវិធីដែលចាប់ផ្ដើមដំបូង (Startup Programs)
ភាគច្រើននៃបញ្ហាដែលធ្វើឲ្យកុំព្យូទ័រដើរយឺតគឺបណ្ដាលមកពីកម្មវិធីដែលចាប់ផ្ដើមដំណើរការដោយស្វ័យប្រវត្តិដោយខ្លួនឯងពេលកុំព្យូទ័របើកមកដំបូងហើយនូវបន្តដំណើរការរហូតដែលជាហេតុធ្វើឲ្យវាប្រើប្រាស់ប្រព័ន្ធអង្គចងចាំ (System Memory) អស់យ៉ាងច្រើន ។មធ្យោបាយងាយស្រួលបំផុតដើម្បីធ្វើឲ្យដឹងថាកម្មវិធីណាមួយកំពុងដំណើរការនៅខណៈពេលWindowsចាប់ផ្ដើមដំណើរការដំបូងគឺអ្នកអាចមើលនៅលើរូបតំណាង Notification ដែលមានទីតាំងនៅលើ Task bar ដោយចុចរូបសញ្ញាព្រួញឡើងលើដើម្បីបង្ហាញរូបតំណាងកម្មវិធីដែលលាក់ ។ Uninstall កម្មវិធីដែលអ្នកមិនប្រើឬបិទជម្រើសរបស់កម្មវិធីមិនឲ្យវាចាប់ផ្ដើមដោយស្វ័យប្រវត្តិពេលដំណើរការម៉ាស៊ីនដំបូង ។
មធ្យោបាយដែលប្រសើរដើម្បីពិនិត្យកម្មវិធី Starup គឺត្រូវប្រើកម្មវិធី System Configuration ។អ្នកអាចប្រើកម្មវិធីនេះបានដោយចុចលើម៉ឺនុយ Start រួចបញ្ចូលពាក្យ msconfig ក្នុងប្រអប់ Search box បន្ទាប់មកវានឹងបង្ហាញផ្ទាំងកម្មវិធីសូមចុចលើ ផ្ទាំង Startup រួចពិនិត្យមើលកម្មវិធីដែលមានក្នុងនោះប្រសិនបើអ្នកឃើញកម្មវិធីដែលអ្នកមិនត្រូវការចូរដោះធីកវាចេញដើម្បីធ្វើឲ្យកម្មវិធីមិនអាចដំណើរការបានពេលចាប់ផ្ដើមកុំព្យូទ័រ ។

ចំណាំ ៖វិធីនេះមិនមែនសម្រាប់ Uninstall កម្មវិធីចេញពីកុំព្យូទ័រទេវាគ្រាន់តែបិទកម្មវិធីមិនឲ្យដំណើរការដោយស្វ័យប្រវត្តិពេល Startup កុំព្យូទ័រដំបូង ។
សម្រាប់អ្នកប្រើដែលមានចំណេះដឹងខាងកុំព្យូទ័រច្រើនអាចប្រើកម្មវិធីឥតគិតថ្លៃពី Microsoft គឺ Autoruns for Windows (មាននៅក្នុង CD របស់ CM) ដែលវាជាកម្មវិធីដែលល្អសម្រាប់ត្រួតពិនិត្យ កម្មវិធី Startup គ្រប់ប្រភេទ និងសេវាផ្សេងៗដែលអ្នកត្រូវការជាចាំបាច់ ។
Sign up here with your email
1 មតិយោបល់:
សរសេរ មតិយោបល់បង្កើនល្បឿននៅក្នុង Window 7 - Mrr-Sokthen >>>>> Download Now
Reply>>>>> Download Full
បង្កើនល្បឿននៅក្នុង Window 7 - Mrr-Sokthen >>>>> Download LINK
>>>>> Download Now
បង្កើនល្បឿននៅក្នុង Window 7 - Mrr-Sokthen >>>>> Download Full
>>>>> Download LINK
មានបញ្ហាទាក់ទង សូមបញ្ចេញមតិខាងក្រោម សន្ទនាសន្ទនា រូបស្ទីគ័ររូបស្ទីគ័រ