ធាតុផ្សំរបស់កុំព្យូទ័រ


ការណែនាំពីកុំព្យូទ័រ
I.             និយមន័យកុំព្យូទ័រ
          Computer គឺជាម៉ាស៊ីន អេឡិចត្រូនិច​ដែលធ្វើការ គណនាបានលឿន ឆាប់រហ័ស គ្មាន កំហុស អាចគណនាបានច្រើន ។
II.           លក្ខណៈពិសេសរបស់ម៉ាស៊ីនកុំព្យូទ័រ
១.​ល្បឿនៈ​    
កុំព្យូទ័រជាឧបករណ៍ មួយមានល្បឿនលឿនក្នុងការគណនា។ ល្បឿនក្នុងការ គណនាប្រមាណ វិធីចាប់ពី៣ទៅ៤លានប្រមាណវិធីក្នុង១វិនាទី​ ។ ចំពោះខ្នាតល្បឿនរបស់វាយើងមិន គ្រប់តែគិត ពីវិនាទីទៅគឺយើងគិតតាំងពី​ Millisecond  Microsecond (10-6)Nanosecond(10-9), និង Picoseconds (10-2) ។
២.​ ភាពយកចត្តិទុក្ខដាក់ៈ
ទោះជា​ Computer អាចជួយការងារមនុស្ស បានច្រើនយ៉ាងណាក៏ដោយក៏វាមិនអាចដូចជា មនុស្សដែលវាមិនចេះហត់នឿយមិនចេះធុញទ្រាន់មិនចេះតវ៉ាមិនចេះរអ៊ូរទាំឡើយ ។ ពោលគឺវា អាចធ្វើការងារបានច្រើនក្នុងពេលតែមួយនិងអាចធ្វើការបានច្រើនម៉ោងទៀតផង។
៣. ភាពទៀងទាត់ៈ
កុំព្យូទ័រគឺជាឧបករណ៍មួយមានភាពទៀងទាត់ក្នុងការគណនា ។ ភាពទៀងទាត់របស់វា គឺអា ស្រ័យទៅលើStructure របស់វា ។ ​ប៉ុន្តែទន្ទឹមនឹងនេះភាពទៀងទាត់របស់វាក៏មានល្អៀងដែរ ប៉ុន្តែ ភាពនេះលេចឡើងដោយសារតែភាពកំសោយរបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះ។
៤. ភាពចេះសព្វគ្រប់ៈ

ភាពដ៏អស្ចារ្យរបស់ Computer គឺជាភាពសព្វគ្រប់របស់វាដូចជាវាអាច បង្កើតអត្ថបទអាច គ្រប់គ្រង ទិន្នន័យ​ការងារការិយាល័យ.......។
៥.​ការចងចាំៈ
កុំព្យូទ័រវាមានភាព ចងចាំល្អជាងមនុស្សទៅទៀតវាអាចចងចាំ ឬ រមលឹកឡើងវិញនូវអ្វីៗទាំង អស់ពីមុនមកដោយពុំបាត់បង់លក្ខណៈដើមឡើយ។
៦.​អារម្មណ៍ៈ
Computer មិនដូចមនុស្សទេ​វាគ្មានមនោសញ្ចេតនាគ្មានអារម្មណ៍គ្មានសភាវគតិទោះបីជាអ្នក ប្រើប្រាស់ទទួលបានជោគជ័យរឺបរាជ័យ៉ាងណាក៏ដោយ។

   ប្រវត្តិនៃជំនាន់របស់កុំព្យូទ័រ
នៅពាក់កណ្តាលកំឡុង ឆ្នាំ១៩៧០ ប្រភេទ Microcomputer ត្រូវបានគេរាប់បញ្ចូលទៅក្នុងឆាក​កុំព្យូទ័រ​ ​​​។ ស្របពេលដែលកុំព្យូទ័រពេលដែលប្រភេទកុំព្យូទ័រតូចៗមានលេចរូបរាងឡើង។
ស្របពេលនៃការលេចឡើងនោះប្រភេទកុំព្យូទ័រទាំងនោះមិនត្រូវបាន គេតភ្ជាប់ដោយ បណ្ដាល ឧបករណ៍មួយចំនួនដូចជាៈ Keyboard, Monitor,Printer រាល់​ព័ត៌​មាន​មិន​ត្រូវ​បាន​ផ្ទុក​ជា​អចិន្ត្រៃ​ទេ​។ ​រាល់​តម្រូវ​ការ​សម្រាប់​ការ​ប្រើប្រាស់​គេ​ត្រូវ​ភ្ជាប់​វា​ជា​បន្ត​បន្ទាប់​ជា​មុន​សិន។ នៅតាមបណ្ដាល សាលារៀន, ការិយាល័យនិងតាមផ្ទះ Microcomputer ត្រូវបានគេប្រើប្រាស់សារតែភាពរីកចំរើន យ៉ាងខ្លាំងក្លានិងឥតឈប់របស់វា ។ លើសពីនេះទៅទៀតវា មានលទ្ធពលក្នុងការងារមួយ ចំនួនទៀតដូចជាការងារគណនេយ្យគ្រប់គ្រងរួមបញ្ចូលល្បែងកំសាន្តផងដែរ ។IBM(InternationalBusiness​​Machines)​ និង IBMCompatiblePCS ​ដែល​ជា​ដៃ​គូរ​ប្រកួត​ប្រជែង​​​ជា​មួយ​ក្រុមហ៊ុន​IBM ​គឺ​​ត្រូវ​បាន​បង្កើត​នូវ​ប្រភេទ​កុំព្យូទ័រ​ PersonalComputer ​ឡើង​​។ វាជាអ្នកលក់នាំមុខគេនៅលើ ទីផ្សារបន្ទាប់ពីApple Macintosh ។ IBM-Compatible​ គឺ​​ត្រូវបានបង្កើតឡើងដោយក្រុ​ម​ហ៊ុនGateway, Compaq, Zeos និង​ក្រុមហ៊ុន ​Dell ​ផង​ដែរ​ហើយ​ត្រូវបានពេញនិយមបំផុត។ ដោយសារតែតម្រូវការរបស់មនុស្សចេះតែកើតឡើង មិនចេះឈប់ឈរនោះការបង្កើតឡើងនូវប្រ ភេទកុំព្យូទ័រក៏ចេះតែកើតឡើងបំពេញនូវរបស់មនុស្សផងដែរ ។​ Laptop ​គឺ​ជា​ប្រភេទ​កុំព្យូទ័រ​ដែល​គេ​បង្កើត​ឡើង​ដើម្បី​សម្រួល​ដល់ ​ភាព​ងាយ​ស្រួល​យកទៅតាមខ្លួន ហើយវាជាជំនាន់ទីមួយនៃ Personal Computer​ វា​ត្រូវ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​បច្ចុប្ប​ន្ន​នេះ​ ។ ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​រវាង ក្រុមហ៊ុន នានា បាន ធ្វើអោយ Laptop ត្រូវ​បាន​កែ​ប្រែ​រូប​រាង​ថ្មី​គឺ​កាន់​តែ​តូច​ៗ​ដោយ​ IBM​ Compatible និង Macintosh
ចាប់តាំងពី ឆ្នាំ ១៩៤២ មកទល់បច្ចុប្បន្ន Computer ត្រូវបានគេបែងចែកជា៥ជំនាន់ៈ
Ø  ជំនាន់ទី១ (First Generation)៖(១៩៤២-១៩៥៥)
ជាជំនាន់ដែល Computer ប្រើនូវអំពូលឥតខ្យល់ ²Vacuum Tube² ​ដែល​ងាយ​បាក់​បែក​ដូច​ជា​Computerម៉ាកៈEDIAC,EDVAC,EDSAC,.....................
Ø  ជំនាន់ទី២ (Second Generation):(1955-1965)
ជំនាន់នេះគេចាប់ផ្ដើមប្រើត្រង់ស៊ីសស្ទ័រជំនួសអោយអំពូលឥតខ្យល់ ។ ចំពោះល្បឿន ក្នុងការធ្វើ ប្រមាណវិធីកើនពី ១០៤ ទៅ ១០៥ ប្រមាណវិធីក្នុងមួយវិនាទី ។ ចំណែកឯទំហំប្រមាណវិធីកើនដល់ ៦៤KB 
Ø  ជំនាន់ទី៣ (Third Generation):(1965-1975)
ដោយមានការរីកចម្រើនខាងបច្ចេកវិទ្យាវិទ្យាសាស្រ្ត និង ឧស្សាហកម្មផង ដែរនោះគេក៏បានចាប់ ផ្ដើមបង្កើតIntegrated Circuits (ICsដើម្បី បង្កើត CPU ។ ដូចនេះ​ក្នុងសម័យ​នេះ​Computerកាន់តែមានល្បឿលឿនហើយទំហំតូចព្រមទាំង ស៊ីថាមពលតិចជាងទៀតផងចំនែកឯ Memory កើនដល់MB។ប្រមាណវិធីកើនដល់ ១០៦ ទៅ ១០៧ ក្នុងមួយវិនាទី ។
Ø  ជំនាន់ទី៤ (១៩៧៥-Present):
Computer ក្នុងជំនាន់នេះមាន LSI Chip ​ជា​ខួរ​ក្បាលរ​បស់​វា​ LSI ​ជា​បច្ចេក​វិទ្យា​ដែល​ឈាន​ទៅ​រកការផលិតComputer ដែលមានឥទ្ធិពលខ្លាំងថែមទាំងមានទំហំតូចទៀតផង។
Ø  ជំនាន់ទី៥ (មិនទាន់មកដល់)
សព្វថៃអ្នកវិទ្យាសាស្រ្តរបស់យើងកំពុងតែសិក្សាស្រាវជ្រាវរក Computer ជំនាន់ទី៥ ។  Computer ជំនាន់ទី៥ គឺជាជំនាន់ដែលអ្នកវិទ្យាសាស្រ្តរបស់យើងជ្រើសយកភាសា Prolog
(Programming In Logic) ជាOperating system software និង មាន​គំរោង​នឹង​បង្កើ​ត​មា​ស៊ីន​ដែល​​អាចនិយាយអាចទទួលយកនូវរូបភាពអាចអាន និង​យល់​នៅ​ភាសា​ធម្មជាតិ​ របស់​មនុស្ស​ទៀត ផង។
       ប្រភេទរបស់Computer
ប្រភេទកុំព្យូទ័រត្រូវបានគេបែងចែកជា៥ប្រភេទផ្សេងៗ ពីគ្នាដែលការកំណត់នោះវាមានការពិបាក ដែលអាចឈានទៅរកការភណ្ឌ័ច្រឡំពាក្យបច្ចេកទេស ។ ប្រភេទទាំងនោះមានដូចជា៖
1.    Super Computer
2.    Main frame Computer
3.    Minicomputer or workstations
4.    Microcomputer
5.    Micro controller
super computer ​វាជា​ Computer ​ដែល​ពិសេស​បំផុត​ព្រោះ​វា​អាច​ធ្វើរាល់​ការ​គណនា​ចំនួន​ច្រើន​ ។​ វា​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដោយ​ការ​រក្សា​ទុក​ក្នុង​បន្ទុក​មួយ​ដ៏​ពិសេស ​។ ​Microcomputer​ វាមាន​ល្បឿន​ប្រហែល ៥​០​ ពាន់ ដង បើនិយាយ​ពីតំលៃវិញ​គឺស្មើនឹង២០លានដុល្លា។​​​
បើនិយាយពីការប្រើប្រាស់វិញមាននៅក្នុងវិស័យដូចជា៖
-        វិស័យយោធា
-        សភាវុធ
-        ឧតុនិយមឬការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្រ្តទៀតផង
  • main frame Computer​ វា​ជា​ប្រភេទ​កុំព្យូទ័​រ​ធំ​មួយ​ ដូច​ច្នេះ​វា​មិន​ទុក​នូវ​កន្លែង​ធម្មតាវាត្រូវបានគេទុកក្នុងកន្លែងដ៏សម្បើមមួយ ។ លក្ខណៈរបស់វាតូចជាង Super Computerដែលតម្លៃរបស់ប្រមាណ រាប់រយ ពាន់ដុល្លា ទៅដល់ ១០លានដុល្លា ។
  • Mini Computer វាជាប្រភេទComputerផ្ទាល់ខ្លួន។វាត្រូវបានបែងចែកជា២គឺ
-        កុំព្យូទ័រលើតុ (Desktop)៖ ជា Computer ដែលគេប្រើដាក់លើតុជាប់ជានិច្ច ។ អ្នកមិនអាចយកវាចេញនោះទេឬយកតាមខ្លួន។
-        កុំព្យូទ័រយូរដៃ(Laptop)៖ជាដែលអាចចល័តតាមខ្លួនបានដើម្បីប្រើប្រាស់នៅគ្រប់ទី
កន្លែងបាន។
  •  Micro computerSupercomputer Mainframe Minicomputer វាត្រូវបាន​គេបង្កើត ឡើងរួមគ្នាច្រើនក្នុងពេលតែមួយ ។ ចំពោះ Microcomputer វិញខុសប្លែកពី គេវាត្រូវ បានប្រើប្រាស់ដោយ មនុស្សម្នាក់ក្នុងពេលតែមួយវាត្រូវប្រើប្រាស់ Microprocessor (CPU)តែមួយគត់សម្រាប់ដោះស្រាយសកម្មភាពរបស់ដំណើរការ ។
  • Microcontrollers ចំពោះប្រភេទនេះឯកសារដើមពុំបាន លើកយកមកនិយាយ នោះទេ (History of Computer) 
    សមាសភាគរបស់Computer
     Computer ផ្សំឡើងដោយសមាសភាគសំខាន់ៗបួន៖
  •  ធុងប្រព័ន្ធ(system Unit)
  • មូនីទ័រ(Monitor)
  •  ក្ដារចុច(Key board)
  •  កណ្ដុរ(Mouse)
-        ធុងប្រព័ន្ធគឺជាឧបករណ៍សម្រាប់បញ្ចូលទិន្នន័យ ។ អ្នកប្រើម្រាមដៃដើម្បីចុចទិន្នន័យ ឬ បញ្ជាឲ្យវាធ្វើការងារអ្វីមួយកុំព្យូទ័រតាមរយៈក្ដារចុចនេះ ។ វាត្រូវបានគេប្រើ ដោយភ្ជាប់ជា មួយនឹងធុងប្រព័ន្ធតាមរយៈច្រក PS/2 ឬ ច្រក USB.
-        ម៉ូនីទ័រ គឺជាឧបករណ៍មានរូបរាង ដូចទូរទស្សន៍ដែលមាននាទី សម្រាប់បង្ហាញព័ត៌មាន ផ្សេងៗដែលកំពុងដំណើរការក្នុងComputer។វាត្រូវដំណើរតាមច្រកVGA
-        ធុងប្រព័ន្ធគឺជាធុងដែលផ្ទុកនូវសមាស ភាគសំខាន់ៗសម្រាប់ដំណើរប្រព័ន្ធComputerបាន ។ សមាសធាតុទាំងនោះមាន Motherboard CPU Hard Drive Ram Expansion card CD-ROM Drive Floppy Disk Drive
-        កណ្ដុរគឺជាឧបករណ៍កាន់នឹងដៃដែលអនុញ្ញាតឲ្យអ្នកបញ្ជា​ដែលស្ថិតនៅលើអេក្រង់
ដើម្បីចង្អុលលើរូបតំណាងឬជ្រើរើសMenuណាមួយ។ វាត្រូវបានប្រើដោយភ្ជាប់ទៅ នឹងធុងប្រព័ន្ធ តាមរយៈច្រក PS/2 ឬ USB 
          ដំណើរការComputer  
លើកដំបូងវាត្រូវយកប្រភេទទិន្នន័យនិងធ្វើការបញ្ចេញជា លទ្ធផលមកវិញដែលអ្វីៗ ណើរការ នោះ គឺដោយសារបញ្ជាUserធ្វើអោយការបញ្ជាតាម Key board ឬ​ Device ​ផ្សេង​ទៀត​របស់កុំព្យូទ័រដូចជា Mouse Scanner ជាដើមរាល់ការបញ្ជាទាំងនោះត្រូវបានបក ប្រែប្រតិបត្តិការរបស់ម៉ាស៊ីនគឺ OS ។ ​ក្រោយ​មក​ទៀត​ពាក្យ​បញ្ជា​ទាំង​នោះត្រូវ​បាន​ផ្លាស់​ទី​ទៅ CPU ដែលជាចំនុចពិសេសរបស់កុំព្យូទ័រ ឬ អាចហៅថាជាខួរក្បាលរបស់វា និងដំណើរការទៅតាម សំណើររបស់ User និង ធ្វើការបង្ហាញជាលទ្ធផលនោះមកអោយ User វិញ។
ត្រលប់
« ត្រលប់វិញ
ផុសបន្ទាប់
ផុសបន្ទាប់ »

2 មតិយោបល់

សរសេរ មតិយោបល់
Anonymous
AUTHOR
March 21, 2022 at 9:15 PM delete

ធាតុផ្សំរបស់កុំព្យូទ័រ - Mrr-Sokthen >>>>> Download Now

>>>>> Download Full

ធាតុផ្សំរបស់កុំព្យូទ័រ - Mrr-Sokthen >>>>> Download LINK

>>>>> Download Now

ធាតុផ្សំរបស់កុំព្យូទ័រ - Mrr-Sokthen >>>>> Download Full

>>>>> Download LINK

Reply
avatar

មានបញ្ហាទាក់ទង សូមបញ្ចេញមតិខាងក្រោម សន្ទនាសន្ទនា រូបស្ទីគ័ររូបស្ទីគ័រ