បាត់គណនី Facebook ដោយសារមូលហេតុអ្វី?


       អ្នកប្រើប្រាស់បណ្តាញ Facebook មួយចំនួនបានរាយការណ៍ (Report) ទៅកាន់ក្រុមហ៊ុន Facebook ថាគណនីរបស់ខ្លួនបានបាត់ (មិនអាចប្រើប្រាស់បាន)Hacked ដោយលើកមូលហេតុថាគណនី(Account) Facebook របស់ខ្លួនត្រូវបានពួកលួចគណនី (Hacker) វាយប្រហារ។ទន្ទឹមនឹងនេះក្រុមហ៊ុន​Facebookក៏បានបញ្ចូលប្រព័ន្ធការពារថ្មីនិងការអាប់ដេត (Update)ជាបន្តបន្ទាប់ដើម្បីបង្កើនសុវត្ថិភាព (Security) ទោះជាយ៉ាងណាក្តីសុវត្ថិភាព ​Facebook ពុំអាចជួយដល់ម្ចាស់គណនីបានទាំងស្រុងនោះទេ។
តើមានមូលហេតុអ្វីដែលហានអះអាងដូច្នេះ?
មូលហេតុនោះគឺ ម្ចាស់គណនីមិនបានប្រុងប្រយ័ត្នដោយខ្លួនឯង។
តើចំណុចណាខ្លះដែលថាម្ចាស់ Facebook ពុំមានការប្រុងប្រយ័ត្នដោយខ្លួនឯង?

ចំណុចមួយចំនួនដែលម្ចាស់ Facebook គ្រប់រូបត្រូវយល់ដឹងនោះរួមមាន​៖

1. មិនត្រូវផ្ញើឯកសារសំខាន់ណាតាមរយៈ Facebook (Chat)
ឧទាហរណ៍៖ លេខកូដធនាគារ លេខកូដបើកប្រាក់ លិខិតសារសម្ងាត់ជាដើម។

2.   មិនត្រូវផ្ញើនូវពាក្យសម្ងាត់ (Password) គណនីណាមួយរបស់ខ្លូនទៅឲអ្នកដទៃ ដែលមិនស្គាល់ច្បាស់ ឫសរសេរពាក្យសម្ងាត់របស់ខ្លួន ក្នុងប្រអប់សារ (Chat) ឫ ប្រអប់បញ្ចេញមតិ (Commnet) ឫសរសេរបង្ហោះលើ Facebook (Status)

3.   មិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលមិនស្គាល់ប្រភព ឫនរណាម្នាក់ផ្ញើមកកាន់អ្នកឡើយ គួរណាស់តែជៀសវាងចំណុចនេះ។ កត្តាសំខាន់ត្រូវពិនិត្យឲបានច្បាស់នូវអ្នកផ្ញើ ដើម្បីឲមានទំនុកចិត្ត ឫធ្វើការតេស្ត នូវតំណភ្ជាប់នោះ (Link) ជាមួយនឹង ផ្ទាំង (New Tab) ជាមួយឈ្មោះ Website នោះ។ បើសិនជា Website មានភាពទទេស្អាត ឫទាមទារឲ មានការ Login តាមទម្រង់ដូច Facebook គួរណាស់តែបិទចោល ឫចាកចេញ។

4.   ពិនិត្យមើលថា អាស័យដ្ឋាន Facebook ត្រឹមត្រូវដែរឫទេ?
គឺងាយស្រួលនោះទេ Facebook មានអាស័យដ្ឋានជាផ្លូវការ តែមួយគត់គឺ Official Website: https://www.facebook.com
-សម្រាប់ទូរស័ព្ទ https://mobile.facebook.com
-សម្រាប់កុំព្យួទ័រ https://web.facebook.com
តែប្រសិនបើអ្នកឃើញផ្ទាំង Facebook ដែលអាស័យដ្ឋានខុស
ពីអាស័យដ្ឋានខាងលើ នោះត្រូវចាកចេញជាបន្ទាន់។

5.   សូមធ្វើការបំពេញនូវអ៉ីម៉ែល (Email) និងលេខទូរស័ព្ទផ្ទាល់ខ្លួន (Phone Number) ដែល Facebook ទាមទារក្នុងអំឡុងពេលក្រោយពេលបង្កើត។ ត្រូវតែប្រាកដថាលេខទូរស័ព្ទ និងអ៉ីម៉ែលដែលបានបញ្ចូល ត្រូវតែជាកម្មសិទ្ធិ និងកំពុងប្រើប្រាស់បច្ចុប្បន្ន និងមិនផ្លាស់ប្តូរ។

6.   ហាមដាច់ខាត់ប្រើលេខទូរស័ព្ទណាមួយ ធ្វើជាពាក្យសម្ងាត់ (Password) ។ ភាគច្រើននៃអ្នកលេង Facebook ចូលចិត្តដាក់លេខទូរស័ព្ទជាពាក្យសម្ងាត់ (Password) សម្រាប់គណនី Facebook របស់ខ្លួន ដោយយល់ថាងាយស្រួលក្នុងការចំណាំ​ ប៉ុន្តែនេះជាបញ្ហាដែលចោទពេលបាត់បង់គណនី Facebook

7.   សម្រាប់ពាក្យសម្ងាត់ (Password) របស់អ្នកគួរតែបញ្ចូលរួមមាន អក្សរតូចធំ ជាមួយ លេខ ជាមួយនឹង សញ្ញាផ្សេងៗ ដែលអ្នកងាយចង់ចាំខ្លួនឯង។
ឧទារហណ៍៖ ខ្ញុំបានប្រើពាក្យសម្ងាត់មួយគឺ WebSite123$%@321weBsitE
(សូមកុំចម្លងតាម គួរតែបង្កើតថ្មីមានទម្រង់ដូច្នេះដោយខ្លួនឯង)។

8.  Password កាន់តែសុវត្ថិភាពនៅពេលដែលអ្នកផ្លាស់ប្តូរវា ជារៀងរាល់ សប្តាហ៍ប៉ុន្តែបើសិនជាអ្នកពុំចង់ផ្លាស់ប្តូរច្រើនក៏មិនជាបញ្ហាដែរ សំខាន់គឺ Password របស់អ្នកត្រូវតែដឹងតែខ្លួនអ្នកតែប៉ុណ្ណោះ។

9.   ពិនិត្យសង្កេតលើមិត្តភក្តិថ្មីរបស់អ្នក មុននឹងធ្វើការ បន្ថែម (Add Friends) ឫទទួលសំណើរមិត្តថ្មី (Confrim)
ត្រូវពិនិត្យលើ៖
-ប្រវត្តិរូប(ត្រឹមត្រូវបំពេញគ្រប់លក្ខខណ្ឌ)
-រូបថត (រូបច្រើនមានម្ចាស់តែមួយ)
-អ៉ីម៉ែល  (ត្រឹមត្រូវដែលមានឈ្មោះម្ចាស់)
-លេខទូរស័ព្ទ  (ត្រឹមត្រូវ)
-សកម្មភាពបង្ហោះលើ Facebook (ពិនិត្យម្ចាស់គណនី នេះចូលចិត្តធ្វើអ្វី? បើសិនជាគេចូលចិត្តចែករំលែក (Share) រូបភាពអាសអាភាស ឫវីដេអូមិនសមរម្យ គួរតែកុំរាប់អានអី។

10.                 មិនត្រូវយកគណនី Facebook របស់អ្នកទៅបម្រើឲផ្នែកណាមួយនៃវេបសាយ (website) ដែលមិនស្គាល់ប្រភព ដូចជា
-ចូលទៅលេងហ្គេម (Game) ដោយប្រើ Facebook
-ចូលទៅ Hack Like ជាមួយគណនី Facebook អ្នក
-មិនត្រូវចូលលេងទស្សទាយមួយចំនួន ព្រោះសុវត្ថិភាពតិចតួចណាស់។

11.លុបប្រភេទកម្មវិធីដែលប្រើប្រាស់ Facebook ដែលបាន Login ប្រើប្រាស់ពីមុនមក ជាពិសេសអ្នកចូលចិត្ត លេងល្បែងទស្សទាយ មើលលក្ខណៈរបស់ខ្លួនជាដើម។
+ដើម្បីលុបចូលទៅកាន់ Facebook របស់ខ្លួនដោយចុចរក Account Settings បន្ទាប់មកចុចលើ Apps ឫអាចចូលតាមអាស័យដ្ឋាននេះ https://www.facebook.com/settings?tab=applications
បន្ទាប់មកទៀតធ្វើការជ្រើសយក App ណាមួយដែលមិនស្គាល់ដោយចុចលើ Remove វាចោល។ សូមបញ្ជាក់ថាមាន App ខ្លះល្អមានមួយចំនួនផងដែរ។

12.                  សូមធ្វើការរាយការណ៍ទៅកាន់ Facebook ដោយ Report ប្រសិនជាអ្នកជួបបញ្ហាមួយចំនួននៅលើ Facebook

*ទាំងនេះជាគន្លឹះដែលអ្នកប្រើប្រាស់ Facebook គ្រប់រូបត្រូវអនុវត្តិ ដើម្បីការពារបាត់គណនី Facebook

អត្ថបទដោយ៖ បាន​ សុថេន                                            www.mrrsokthen.xyz


ត្រលប់
« ត្រលប់វិញ
ផុសបន្ទាប់
ផុសបន្ទាប់ »

មានបញ្ហាទាក់ទង សូមបញ្ចេញមតិខាងក្រោម សន្ទនាសន្ទនា រូបស្ទីគ័ររូបស្ទីគ័រ