ធាតុក្រាហ្វិក​បង្ហាញ​អត្ថបទ​ដែល​មាន​អ្នក​បញ្ចេញ​មតិ​ច្រើន សម្រាប់​ប្លុកករ

នេះ​ជា​ក្រាហ្វិក​មួយ សម្រាប់​ប្លុកករ ដែល​យើង​អាច​ប្រើ​វា​នៅ​ចំហៀង​នៃ​ប្លុក ដែល​វា​មាន​ប្រយោជន៍​ច្រើន​គួរ​សម​ដែរ។ ធាតុ​ក្រាហ្វិក​នេះ វា​នឹង​បង្ហាញ​ពី​អត្ថបទ​ណា​មួយ​ដែល​មាន​អ្នក​ចូលរួម​បញ្ចេញ​មតិ (Comments) ច្រើន​ជាង​គេ។

មិន​តែ​ប៉ុណ្ណោះ​ទេ ធាតុ​ក្រាហ្វិក​មួយ​នេះ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត និង​រស់​រវើក​ផង​ដែរ។ សំខាន់​ជាង​នេះ​ទៀត​នោះ នៅ​ដើម​ចំណង​ជើង​របស់​អត្ថបទ​ដែល វា​បាន​បង្ហាញ​លេខ (ចំនួន​មតិ​ដែល​បាន​បញ្ចេញ និង​មតិ​ឆ្លើយ​តប​ទាំង​អស់​នៅ​លើ​អត្ថបទ​មួយ​នោះ)។ តើ​លោក​អ្នក​ដែល​ប្រើប្រាស់​ប្លុកករ មាន​ចំណាប់​អារម្មណ៍​ជា​មួយ​នឹង​ធាតុក្រាហ្វិក​នេះ​ដែរ ឬទេ? សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា ពិត​ជា​មិន​ធម្មតា​ឡើយ សម្រាប់​ធាតុក្រាហ្វិក​ដ៏​ល្អ​ឯក​មួយ​នេះ។

៙ របៀប​ដាក់​ធាតុក្រាហ្វិក​បង្ហាញ​អត្ថបទ​ដែល​មាន​អ្នក​បញ្ចេញ​មតិ​ច្រើន សម្រាប់​ប្លុកករ ៖
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

- ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript

កូដ​​ដែល​ត្រូវ​ដាក់​ក្នុង HTML/JavaScript

*** សម្គាល់​ជា​សំខាន់ ៖
- លោក​អ្នក​ត្រូវ​​ផ្លាស់​ប្តូរ​​នៅ​ត្រង់​ដំណភ្ជាប់ (URL) ៖ " mrr-sokthen.blogspot.com " ទៅ​ជា​ដំណ​ភ្ជាប់ (URL) នៃ​ប្លុក​របស់​លោក​អ្នក​វិញ។ ហើយ​នៅ​ត្រង់ " 5 " គឺ​ជា​ចំនួន​ដែល​ត្រូវ​បង្ហាញ។
ត្រលប់
« ត្រលប់វិញ
ផុសបន្ទាប់
ផុសបន្ទាប់ »

មានបញ្ហាទាក់ទង សូមបញ្ចេញមតិខាងក្រោម សន្ទនាសន្ទនា រូបស្ទីគ័ររូបស្ទីគ័រ